#លម្អងដួងចិត្ត 

M
ក្នុងឆាកជីវិតនេះ គឺគ្មានអ្នកណាដើរខុស គ្មានអ្នកណាដើរត្រូវទេ តែយើងត្រូវតែធ្វើឱ្យបានល្អបំផុតនៅគ្រប់ដំណាក់កាលផ្លូវដែលយើងកំពុងតែឈានជើងដើរ...!

អ្នកនាងត្រូវតែទុកពេលឱ្យខ្លួនឯង! មានមនុស្សច្រើនណាស់ ដែលកំពុងតែដើរវង្វេងផ្លូវ ហើយខ្ញុំពីមុនក៏ជាម្នាក់ក្នុងចំណោមអ្នកវង្វេងផ្លូវដែរ។ ព្រៃនេះវាហាក់ដូចជាស្មុគស្មាញណាស់ សម្រាប់អ្នកដែលមិនធ្លាប់ដើរចូល ប៉ុន្តែសម្រាប់អ្នកដែលមានបទពិសោធន៍វង្វេងម្ដង លើកក្រោយគេនឹងស្គាល់ផ្លូវ ហើយក្លាយជាស្រឡាញ់ព្រៃនេះជាមិនខាន។ អ៊ីចឹងហើយ អ្នកនាងត្រូវតែផ្ដល់ឱកាសឱ្យខ្លួនឯងដើរវង្វេង។

ម្ដងៗពេលគិតថាខ្លួនឯងមិនបានការ ក៏ចង់បាត់ខ្លួនពីផែនដីនេះ។ ឆាកជីវិតនេះពិតជាមិនងាយស្រួលមែន តែបើនៅតែគិតច្រើនក៏គ្មានប្រយោជន៍ ហេតុនេះត្រូវព្យាយាមធ្វើសកម្មភាពអ្វីម្យ៉ាង ដើម្បីបង្ហាញពិភពលោកថា យើងនៅរស់។

កន្លែងនេះ ប្រហែលជាមានន័យត្រឹមតែជារមណីយដ្ឋាន ដែលអ្នកទីក្រុងមកលេង ដើម្បីព្យាបាលផ្លូវចិត្ត ឬកាត់បន្ថយស្ដ្រេស ហើយបើកាលណាគេមានអារម្មណ៍ល្អប្រសើរវិញ គេក៏នឹកដល់ជីវភាពរស់នៅទីក្រុង គឺគ្មានអ្នកណាចង់មករស់នៅកន្លែងស្ងាត់បែបនេះរហូតនោះទេ!

Comments