#ខ្ញុំជ្រើសយកស្នាមញញឹម

M
រឿងដ៏សាមញ្ញមួយដែលធ្វើឱ្យអ្នកដទៃ តែងតែឃើញស្នាមញញឹមរបស់ខ្ញុំ គឺខ្ញុំជ្រើសរើសយកស្នាមញញឹមទៅបង្ហាញពួកគេ ហើយរឿងដែលតែងតែធ្វើឱ្យខ្ញុំរីករាយជានិច្ចនោះ គឺខ្ញុំជ្រើសរើសយកការរីករាយ។ រាល់ដងដែលខ្ញុំជ្រុលខ្លួនអង្គុយពិបាកចិត្តលើរឿងដែលមិនច្បាស់លាស់ វាក៏ជាពេលដែលខ្ញុំចាប់ផ្តើមភ្ញាក់ខ្លួនវិញភ្លាមៗ ហើយខ្ញុំផ្ដើមចោទសួរមកកាន់ខ្លួនឯងនូវសំណួរទាំងនេះ។ តើក្នុងស្ថានភាពបែបនេះ ទឹកមុខអស់សង្ឃឹមបែបនេះ វាអាចដោះស្រាយអ្វីឱ្យប្រសើរជាងមុនបានទេ? សរុបទៅ គ្មាននរណាដែលមានរឿងអស់សំណើច ២៤ម៉ោង ក្នុងមួយថ្ងៃទេ ប៉ុន្តែពេលចួបរឿងលំបាកដែលត្រូវដោះស្រាយ តើយើងត្រូវដោះស្រាយដោយញញឹម ឬក៏យើងត្រូវ ដោះស្រាយទាំងមុខតប់ប្រមល់?

Comments