#មនុស្សស្មោះត្រង់នៅឯណា?

M
មនុស្សយើងគួរព្យាយាមធ្វើទង្វើល្អ និងព្យាយាមធ្វើជាមនុស្សល្អ ប្រសើរជាងព្យាយាមស្វែងរកមនុស្សល្អ។ ពេលខ្លះយើងមិនចាំបាច់ឈរលើចំណុចល្អឥតខ្ចោះពេកនោះទេ។ ត្រឹមស្គាល់ខ្លួនឯង ត្រឹមដឹងថាខ្លួនឯងមានសេចក្តីសុខ និងសេចក្តីស្ងប់ គឺគ្រប់គ្រាន់ហើយក្នុងនាមជាមនុស្សជាតិដ៏សាមញ្ញម្នាក់។
បើនៅក្នុងសង្គមសម្បូរទៅដោយមនុស្សមិនល្អ មិនចាំបាច់ឈឺចិត្តគិតខ្វល់ខ្វាយច្រើនពេកទេ គ្រាន់តែដកយកខ្លួនយើងចេញមកធ្វើល្អឱ្យច្រើន នោះមានន័យថា យើងបានដកយកមនុស្សមិនល្អចេញពីក្នុងសង្គមម្នាក់រួចទៅហើយ។ បើគ្រាន់តែអង្គុយខ្វល់ខ្វាយ តែពុំបានចេញជាសកម្មភាព វានៅតែឥតប្រយោជន៍ដដែលទេ។
មានបុរសម្នាក់ឈ្មោះ ឌីអូហ្សេណិស (Diogenes) បានដើរកាន់ចង្កៀងនៅតាមផ្សារទាំងកណ្តាលថ្ងៃត្រង់។ មនុស្សម្នាដែលបានឃើញសកម្មភាពនេះ ក៏សួរថាហេតុអ្វីធ្វើដូច្នេះ? គេឆ្លើយតបទៅវិញថា ខ្លួនកំពុងស្វែងរកមនុស្សស្មោះត្រង់។ នៅក្នុងន័យនេះបានសេចក្តីថា ការស្វែងរកមនុស្សស្មោះត្រង់ ឬមនុស្សល្អ គឺពិតជាលំបាកណាស់។ ដូច្នេះ មានតែសាកល្បងកែច្នៃខ្លួនឯងឱ្យក្លាយជាមនុស្សល្អទើបប្រសើរជាង។

Comments