#អ្នកដទៃ​

M

អ្នកដទៃ​សរសើរ​យើង​ថា “ល្អ ១០០ដង” មិន​ស្មើនឹង​យើង​ខ្លួនឯង​ដឹង​ថា “ខ្លួនឯង​ល្អ ១ដង”។ អ្នកដទៃ​ចោទ​យើង​ថា “អាក្រក់ ១០០ដង” មិន​ស្មើនឹង​យើង​ខ្លួនឯង​ដឹង​ថា “ខ្លួនឯង​អាក្រក់ ១ដង”។ បើ​យើង​អវិជ្ជា យើង​ត្រូវការ​កា​រចង្អុល​បង្ហាញ​ពី​អ្នកដទៃ តែបើ​យើង​មាន​វិជ្ជា​ហើយ គឺ​យើង​ត្រូវ​ដឹងខ្លួន ក្រើន​រម្លឹក ដាស់តឿន​ខ្លួនឯង​ជានិច្ច។ អ្វី​ដែល​មនុស្ស​ហៅថា “ល្អអាក្រក់ ខុសត្រូវ សម​ឬមិន​សម កុសល​ឬអកុសល” សុទ្ធតែ​កើត​ចេញពី​កម្រិត​ចំណេះដឹង កម្រិត​បទ​ពិសោធ កម្រិត​ចិត្ត​ទាំងអស់...។ គ្រប់គ្នា​សុទ្ធតែ​មាន​សិទ្ធិ​វាយតម្លៃ វិនិច្ឆយ ហើយ​រាល់​ការវាយតម្លៃ វិនិច្ឆយ​របស់​មនុស្ស មិន​ខ្ពស់​ជាង​ចំណេះដឹង​នៃ​ខ្លួន មិន​ឆ្ងាយ​ជាង​​បទ​ពិសោធ​នៃ​ខ្លួន និង​មិន​ហួស​កម្រិត​ចិត្ត​របស់​ខ្លួនឯង​ឡើយ។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​សិទ្ធិ​គិត តែ​មិន​ប្រាកដ​ថា​គិត​ត្រូវ​ទេ។

Comments