នៅពេលដែលយើងនៅក្មេង

M

នៅពេលដែលយើងនៅក្មេង យើងត្រូវបានបង្រៀនឱ្យរៀនចុះក្នុងចំណោមនឹងគេ ឱ្យស្លៀកពាក់ឯកសណ្ធានដូចៗគ្នា ឱ្យយើងខិតខំយកពិន្ទុខ្ពស់ជាងមិត្តរួមថ្នាក់របស់យើង ។ល។ រាល់ការណ៍ទាំងអស់នេះបានធ្វើឱ្យយើងក្លាចការធ្វើអ្វីដែលផ្សេងពីអ្នកដទៃ ក្លាចខុសពីអ្នកដទៃ។ យើងថែមទាំងក្លាចក្នុងការធ្វើជាខ្លួនឯង ពីព្រោះបើយើងធ្វើជាខ្លួនឯង បណ្តោយតាមបេះដូងខ្លួនឯង និងការចង់បានតាមចិត្តខ្លួនឯង វានឹងធ្វើឱ្យយើងខុសពីអ្នកដទៃ។ 

ការធ្វើខុសពីគេគឺពិតជាគួរឱ្យភ័យខ្លាច ពីព្រោះក្រសែភ្នែកដែលសម្លឹងមកយើងគឺពោរពេញដោយការវាតម្លៃ។ គេប្រហែលជាគិតថា យើងជាមនុស្សជោរ ឬគិតអ្វីផ្សេងៗក្រោមរូបភាពដែលគេចង់គិត។ 

សំណួរសួរថា តើយើងចង់រស់នៅក្នុងស្រោមមុខរហូតដល់ថ្ងៃស្លាប់ ឬក៏សុខចិត្តធ្វើខុសពីគេ ហើយរស់នៅជាជីវិតរបស់ខ្លួនឯង? ហេតុអ្វីយើងចាំបាច់អនុញ្ញាតឱ្យសម្តី ឬសកម្មភាពរបស់អ្នកដទៃមានឥទ្ធិពលមកលើការសម្រេចចិត្តក្នុងការរស់នៅជាជីវិតរបស់យើង? អ្នកដទៃគ្រាន់តែជាអ្នកដទៃ ពេលខ្លះកុំយកចិត្តទុកដាក់ច្រើនពេក។

Comments