#ការឈឺចាប់ខ្លះ

M
“ចង់មានរឿងសមបំណងក៏ត្រូវឈឺចាប់ សោកស្ដាយចំពោះរឿងខកបំណងក៏ឈឺចាប់ រង់ចាំអ្វីដែលមិនទាន់កើតឡើងក៏ឈឺចាប់...ចុះហេតុអ្វីយើងមិនរីករាយនឹងអ្វីដែលខ្លួនកំពុងតែមានឥឡូវនេះផង?”
ពេលវេលាដែលយើងធ្លាប់មានពីមុន វាបានរសាត់ឆ្ងាយទៅបន្ដិចម្ដងៗគ្រប់វិនាទី។ សូម្បីតែពេលនេះ មិនថាយើងកំពុងធ្វើអ្វីក៏ដោយ កំពុងយំ កំពុងសើច កំពុងរីករាយ កំពុងឈឺចាប់ ឬកំពុងតែមានអារម្មណ៍បែបណាក៏ដោយ ក៏ពេលវេលាកំពុងតែរលាស់ខ្លួនចេញពីជីវិតយើងដោយគ្មានក្ដីអាឡោះអាល័យ។ យើងមិនអាចឃាត់ពេលវេលាឱ្យឈប់នៅមួយកន្លែងបានឡើយ ព្រោះអ្វីៗគ្រប់យ៉ាងនៅលើលោកនេះវាត្រូវតែផ្លាស់ប្ដូរបែបនេះគ្មានទីបញ្ចប់។ ម្សិលមិញយើងបានចួបមនុស្សផ្សេង នៅជាមួយអ្នកផ្សេង និយាយរឿងផ្សេងៗ ប៉ុន្តែឥឡូវនេះយើងបែរជានៅម្នាក់ឯង ឬនៅជាមួយអ្នកផ្សេងទៀត គិតរឿងផ្សេង និយាយពីរឿងផ្សេង ហើយនៅទីកន្លែងផ្សេង។ ប៉ុន្តែទោះជាយើងធ្វើអ្វីគិតអ្វី ចង់បានអ្វី វាសុទ្ធតែដើម្បីបំពេញបំណងប្រាថ្នាក្នុងជីវិតបំពេញន័យឱ្យជីវិតទាំងអស់។

Comments