#អ្នកដែលរកឃើញខ្លួនឯង

M
ឆាកជីវិតមិនមែនជាការប្រឹងសម្ដែង ដើម្បីឱ្យគេឯងកោតសរសើរនោះទេ ក៏មិនមែនជាការខំប្រឹងធ្វើល្អ ដើម្បីឱ្យគេឯងដាក់ពិន្ទុនោះដែរ។ ចូរស្ដាប់បេះដូងខ្លួនឯង និងរស់ជាខ្លួនឯង ដោយឈប់សម្ដែងជាតួអង្គផ្សេងៗ តាមតែអំពើចិត្តទៀត។ សេរីភាពពិតប្រាកដនឹងកើតឡើង សម្រាប់តែបុគ្គលណា ដែលបានស្គាល់ខ្លួនឯងច្បាស់តែប៉ុននោះ។ អ្នកដែលរកឃើញខ្លួនឯង រមែងបានជួបនឹងព្រះពិត ព្រមទាំងទទួលបាននូវអាវុធពិសេសលើសគេ គឺ «ស្មារតី»។

Comments