ការដើរម្នាក់ឯងមិនបានបញ្ចាក់ថា យើងជាមនុស្សឯកាទេ។ ការដែលមិនទទួលថាខ្លួនឯងដើរម្នាក់ទៅវិញទេដែលជាមនុស្សដែល
ឯកាបំផុត ។ យើងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់លានអ្នកដែលហ៊ានទទួលថាខ្លួនឯងកំពុងតែដើរម្នាក់ឯង ហើយក៏ជាសេចក្ដីសុខមួយដែលខ្លួនឯងអាចនៅជាមួយខ្លួនឯងបានច្រើន។
អត់ស្នេហា, អត់អ្នកស្និទ្ធស្នាល, អត់អ្នកស្រឡាញ់, អត់មានមិត្តច្រើន, ....
អត់មានទាំងអស់នេះមិនបានបញ្ចាក់ថាយើងជាមនុស្សឯកាឡើយ។
នេះបញ្ចាក់ថាយើងជាមនុស្សដែលមានសេរីភាពបំផុត ព្រោះយើងមិនបានជំពាក់ចំណង ឬក៏មានចំណងចងជាមួយនរណា។ គ្មាននរណាមកស្រឡាញ់យើង ក៏យើងមិនឯកាដែរ តែកុំតែខ្លួនឯងដែលឈប់ស្រឡាញ់ខ្លួនឯងដែរ ទើបគួរឱ្យព្រួយបារម្ភ។

