“នៅពេលយើងមិនតាំងចិត្តស្អប់ជីវិត នោះយើងនឹងឃើញថាជីវិតតែងព្យាយាមផ្តល់អ្វីជាច្រើន ដែលយើង ស្រឡាញ់មកឱ្យយើងរាល់ថ្ងៃ”។
មួយជីវិតនេះ យើងប្រាកដជាបានជួបនឹងអ្នកដែលធ្លាប់ កុហកយើងច្រើនលើសពីម្នាក់ ប៉ុន្តែមនុស្សម្នាក់ដែលកុហក យើងច្រើនជាងគេបំផុត គឺគ្មាននរណាផ្សេងក្រៅពីយើងខ្លួនឯងឡើយ។ យើងមិនអាចបដិសេធទេថា យើងមិនធ្លាប់ កុហកខ្លួនឯង។ វាក៏ល្មមដល់ពេលហើយ ដែលយើងត្រូវ ចាប់ផ្តើមសារភាពរឿងទាំងអស់នេះចំពោះខ្លួនឯង រួចហើយ ក៏ចាប់ផ្ដើមគោរពខ្លួនឯងឡើងវិញ។ ខ្ញុំជឿថាមានពេលខ្លះយើងត្រូវបង្ខំចិត្តឆ្លើយយល់ព្រមចំពោះសំណើមួយទាំងមិនសប្បាយចិត្ត។ វាមានអ្វីមួយនៅពីក្រោយការឆ្លើយតបនោះ ហើយនោះគឺហេតុផលមួយចំនួន។

