«សម្បត្តិធម្មជាតិនៃប្រទេសកម្ពុជា»

M
ខ្ញុំយល់ថាសៀវភៅ"សម្បត្តិធម្មជាតិ" ដែលមានមាតិកាជាលក្ខណៈពហុភាពនេះអាចជាឯកសារមានប្រយោជន៍សម្រាប់ផ្ដល់ជាពុទ្ធិ និងផ្ដល់ ជាប្រទីបតម្រាយផ្លូវខ្លះៗចំពោះកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ និងទៅអនាគតអាចយកទៅធ្វើការសិក្សាស្រាវជ្រាវឱ្យបានសុីជម្រៅបន្ថែមទៀត។ រូបខ្ញុំពុំមានចំណេះដឹងគ្រប់គ្រាន់ គឺបានត្រឹមតែជួយត្រួសត្រាយផ្លូវសម្រាប់អ្នកជំនាន់ក្រោយយកទៅធ្វើការសិក្សាបន្ថែមទៀត។
ខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវដែលមានវត្តមានលើទឹកដីសុវណ្ណភូមិ,ជាអ្នកសារព័ត៌មាន, អ្នកថតរូប និងជាអ្នកនិពន្ធដែលពុំមានលទ្ធភាព បានត្រឹមរំឭកដោយឃើញទិដ្ឋភាព  និងបង្ហាញជាព័ត៌មានផ្សេងៗដែលជារតនសម្បត្តិរបស់ប្រទែសកម្ពុជា ដោយរួមទាំងបក្សាបក្សីសត្វព្រៃទេសភាពធម្មជាតិ និងប្រពៃណីទំនៀមទមា្លប់របស់ប្រជាជនខ្មែរ ដែលខ្ញុំបានចួប និងសិក្សាស្រាវជ្រាវថតរូបភាពជាច្រើនឆ្នាំពីតាមភូមិសា្ថន ខេត្តក្រុងនានា ពីតំបន់អធិការដា្ធនធនធានធម្មជាតិ និងព្រៃធម្មជាតិទាំងឡាយសម្រាប់ជូនប្រិយមិត្តអ្នកអានបានស្វែង យល់នឹងសិក្សាអំពីសត្វបក្សាបក្សី និងម្រឹគីម្រឹគាកម្រៗ (ត្រយង, ក្ងោក, បក្សីក្ងោកទេពសម្បុរស, កុកក្រៀល ឬកុកទេព, និងសត្វចិញ្ចឹមកូនដោយទឹកដោះដូចជារមាំងដ៏កម្រ, ទន្សោងសត្វដ៏មាន ស្នែងល្អស្អាត និងដំរីជាស្ដេចនៃសត្វព្រៃគ្រប់ប្រភេទ។ល។

Comments