ពេលខ្លះយើងរវល់ច្រើនសម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ហើយតែងតែគិតថាយើងនៅមានពេលវេលា ហើយចាំបន្តិចសិនទៅ ចាំបន្តិចទៀត ចាំធ្វើរឿងដែលយើងស្រលាញ់ ជាមួយមនុស្សជាទីស្រឡាញ់នៅពេលណាមួយ។ ប៉ុន្តែតើនរណាអាចដឹងពីអនាគតបានទៅ? តើឱ្យដឹងយ៉ាងម៉េចបានទៅ ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង? ប្រាកដណាស់ គឺយើងមិនអាចដឹងបានទេ!
ខ្ញុំតែងតែគិតថា បើការជោគជ័យនៅក្នុងជីវិត គ្មានមនុស្សជិតស្និទ្ធ ជាទីស្រឡាញ់ចាំជួយអបអរ និងចូលរួមដំណើរជាមួយខ្ញុំទេ ដូច្នេះការជោគជ័យគឺគ្មានន័យអ្វីទាំងអស់។ ព្រោះតែបែបនេះហើយ ទើបខ្ញុំតែងតែព្យាយាមឆ្លៀតពេលដើម្បីធ្វើរឿងដែលខ្ញុំស្រឡាញ់ ជាមួយមនុស្សមួយក្រុមតូចដែលមានចរិត និងការស្រឡាញ់ស្រដៀង(ធម្មជាតិ និងការរស់បែបសាមញ្ញ) នឹងខ្ញុំដែរ។ ❤️

