#ផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង
កម្លាំងចិត្តដែលបានមកពីខ្លួនឯង គឺជាកម្លាំងចិត្តដ៏ស័ក្តិសិទ្ធ។ មនុស្សគ្រប់គ្នានឹងទៅចោលខ្ញុំ គឺជាការពិត តែទោះជាយ៉ាងណា ខ្ញុំក៏នៅតែរកឃើញមនុស្សម្នាក់ទៀត ដែលមិនទៅណាចោលខ្ញុំ លើកលែងតែពេលខ្លះ ខ្ញុំភ្លេចគិតពីគេ... ម្នាក់នោះគឺជាខ្ញុំខ្លួនឯង! ខ្ញុំធ្វើដើម្បីអ្នកដទៃច្រើនពេកហើយ ច្រើនរហូតបណ្ដោយឱ្យខ្លួនឯងបាក់ទឹកចិត្តដោយសារតែពួកគេ។ ល្មមដល់ពេលដែលខ្ញុំត្រូវរៀនធ្វើល្អនឹងខ្លួនឯង ព្រោះមានតែខ្ញុំខ្លួនឯងតែម្នាក់គត់ ដែលនឹងនៅជាមួយខ្ញុំគ្រប់កាលៈទេសៈ គ្រប់ពេលបរាជ័យ ឬពេលជោគជ័យ។ ខ្ញុំខ្លួនឯងម្នាក់នេះត្រូវការកម្លាំងចិត្តបន្តទៀត ដើម្បីធ្វើកិច្ចការជាច្រើនសម្រាប់សង្គមជាតិ។ គ្មានអ្វីដែលទៅមិនរួចនោះទេ នៅពេលដែលអ្នកពិតជាដាក់ចិត្តធ្វើ និងមិនបោះបង់ចោល។ កម្លាំងចិត្តដែលបានមកពីខ្លួនឯង គឺជាកម្លាំងចិត្តដ៏ស័ក្តិសិទ្ធ និងពិតប្រាកដ។

