#យើងអាចខូចចិត្តតែកុំឈប់ត្រឹមហ្នឹង!

M
១. សេចក្តីស្លាប់មិនមែនជាសត្រូវ ដែលយើងត្រូវប្រយុទ្ធយកឈ្នះនោះទេ ។ គេនិយាយថា "មានរូបមានទុក្ខ" ដូច្នេះ សេចក្តីស្លាប់គឺជាមិត្តតែមួយគត់ ដែលជួយរំដោះព្រលឹងរបស់យើងចេញពីនគរកាយដ៏សែនគគ្រិចមួយនេះ ។ បើយើងមិនបានប្រព្រឹត្តកម្ម ដែលជាបច្ច័យនាំទៅរកភាពស្អាតបរិសុទ្ធទេ ព្រលឹងរបស់យើងនឹងគគ្រិចទៅតាមរូបកាយនេះមិនខាន ។ ពុំមានអ្វីវិសេសជាងការប្រព្រឹត្តសេចក្តីល្អនោះទេ ពីព្រោះសេចក្តីល្អនេះឯង គឺជាថ្នាំសម្អាតព្រលឹងដ៏ស័ក្តិសិទ្ធិបំផុត វិស័យដូចដើមឈូក ទោះស្ថិតក្នុងភក់ជ្រាំក៏នៅតែផ្តល់ផ្កាស្រស់ស្អាតជានិច្ច ។
២. កុំបណ្ដោយឱ្យអនាគតមករំខានចិត្តអ្នក ពីព្រោះអ្នកគង់តែចួបវាទេ ។ ស្លាប់ជាកាតព្វកិច្ចដែលមនុស្សយើងគេចមិនផុត តែក៏មិនត្រូវខ្វាយខ្វល់ច្រើនពេកឡើយ ។ ពេលខ្លះយើងមិនដឹងថាការស្លាប់នោះជាអ្វីផង ដូច្នេះ វាហួសវិស័យពេកណាស់សម្រាប់ការចំណាយពេលដើម្បីខ្វល់ ។ ប៉ុន្តែ បើថាត្រូវតែចួប ដោយចៀសមិនផុតបែបនេះ យើងត្រូវប្រើសព្វាវុធដ៏ស័ក្តិសិទ្ធិមួយយ៉ាងគឺ អត់ធន់ទប់ទល់ដោះស្រាយរាល់បញ្ហា ដែលកំពុងកើតឡើងក្នុងបច្ចុប្បន្នភាពនេះ ។
៣. យើងត្រូវខិតខំឱ្យដូចជាវេលាចុងក្រោយបំផុតនៃជីវិត ។ ការទប់ទល់ ឬ ទទួលបានភាពល្វីងជូរចត់នៅក្នុងជីវិត អាចមិនមែនជាកម្មអាក្រក់រហូតនោះទេ ពីព្រោះអ្វីដែលយើងកំពុងតែមានពេលនេះ ក៏ប្រហែលជាផលបានមកពីភាពល្វីងជូរចត់កាលពីលើកមុននោះដែរ ។ ការស៊ូទ្រាំនឹងភាពលំបាក ដោយកិត្តិយស គឺជាមាគ៌ាសម្រាប់កសាងគុណធម៌នៅក្នុងជីវិត ។ យើងអាចខូចចិត្ត តែកុំភ្លេចរំលឹកខ្លួនឯងឱ្យរៀនសូត្រពីក្តីលំបាក ដែលបានចួបនោះផង ។ ធ្វើបែបនេះ ទើបមិនខាតបង់ និង ជួយឱ្យជីវិតកាន់តែរឹងមាំសម្រាប់បន្តដំណើរទៅមុខទៀត ។

Comments