រៀបការអាយុប៉ុន្មានមិនសំខាន់ទេ ប៉ុន្តែសំខាន់ថាយើងបានត្រៀមខ្លួនសម្រាប់ការទទួលខុសត្រូវក្នុងជីវិតគូបានច្រើនកម្រិតណាហើយ។
សន្សំលុយបានច្រើនប៉ុនណាក៏វាមិនសំខាន់ដែរ ប៉ុន្តែសំខាន់តើយើងសន្សំបានអនុស្សាវរីយ៍ផ្អែមល្ហែមច្រើនប៉ុនណា ព្រោះអ្វីដែលយើងនឹកឃើញមុនពេលដាច់ខ្យល់ស្លាប់ មិនមែនចំនួនលុយទេ ប៉ុន្តែគឺមនុស្សជាទីស្រលាញ់ទាំងអស់ក្នុងជីវិតរបស់យើង។
មានមិត្តភក្ដិច្រើនមិនមែនសុទ្ធតែជារឿងល្អ ប៉ុន្តែមានមិត្តភក្ដិល្អទោះជាមិនមែនក្នុងចំនួនច្រើនក៏ដោយ ក៏វាគឺជារឿងប្រពៃ។
ជីវិតត្រូវមានគោលដៅ ប៉ុន្តែមិនមែនការទៅដល់គោលដៅតែម្យ៉ាងអាចធ្វើឲ្យជីវិតជួបរឿងរំភើបខ្លាំងក្លាទេ ព្រោះបើយើងមិនចេះរំភើបជាមួយការធ្វើដំណើរ និងរៀនពីរឿងរ៉ាវដែលបានជួបនៅតាមផ្លូវទៅកាន់គោលដៅ តើការទៅដល់នោះវាមានន័យអ្វី?
រៀបការជាមួយមនុស្សស្រីដែលមានរូបសម្រស់ល្អសោភាគឺជាសំណាងរបស់មនុស្សប្រុស ប៉ុន្តែរៀបការជាមួយមនុស្សស្រីដែលមានទឹកចិត្តចេះលះបង់គឺជាសំណាងរបស់គ្រួសារ និងសង្គមជាតិទាំងមូល។

