កុំជាន់ដានដដែលៗ
នរណាៗក៏ធ្លាប់មានអតីតកាលដែរ អ្នកខ្លះក៏មានអតីតកាលដែលពេលរម្លឹកម្តងៗ ទៅគឺរំភើបស្ទើរតែស្រក់ទឹកភ្នែក អ្នកខ្លះទៀតខ្លាចក្នុងការនឹកឃើញដល់អតីតកាល ពីព្រោះវាសុទ្ធតែរឿងឈឺចាប់។ ទោះជាយ៉ាងណាក៏ដោយ អតីតាលក៏បានកន្លងផុតបាត់ទៅហើយមិនថាវាល្អឥតខ្ចោះឬឈឹចាប់ប៉ុនណាទេ។ តែអ្វីដែលសំខាន់នោះគឺពេលនេះ ខណៈនេះដែលយើងកំពុងមានដង្ហើមដក។
យើងអាចចាក់សារចុះសារឡើងនូវការចងចាំកាលពីអតីតកាលបាន(តែកុំញឹកញាប់ពេក) តែយើងមិនគួររស់នៅក្នុងអតីតកាលនោះទេ។ យើងអាចកុហកពិភពលោកនេះបាន តែយើងមិនអាចកុហកខ្លួនឯងបានទេ។ ចូរហ៊ានដោះលែងខ្លួនឯង ឱ្យមានសេរីភាពពីភាពឈឺចាប់។
ការចេះទម្លាក់ចោលការឈឺចាប់ ហើយរៀនរស់សម្រាប់ខ្លួនឯងនៃជីវិតបច្ចុប្បន្នគឺជារឿងល្អសម្រាប់យើងខ្លួនឯង។ ចួនកាលយើងគួរចេះអរគុណអតីតកាលដែលធ្វើឱ្យយើងក្លាយជាមនុស្សរឹងមាំម្នាក់ក្នុងថ្ងៃនេះ។

