ពេលដែលមនុស្សយើង បាត់បង់នូវទំនុកចិត្តលើខ្លួនឯងហើយ យើងនឹងបណ្តែតបណ្តោយ ទៅតាមការអូសទាញរបស់អ្នកដទៃ រួចធ្វើអ្វីដែលមិនមែនជាគោលដៅជីវិត។ បាត់បង់អ្វីៗ យើងអាចបាត់បាន ប៉ុន្តែបើបាត់បង់នូវភាពជឿជាក់ មិនងាយមានអ្នកណាអាចជួយស្រោចស្រង់ក្រៅតែពីខ្លួនយើងបានឡើយ។ ពេលខ្លះយើងត្រូវចំណាយពេលវេលានៃជីវិតដ៏មានតម្លៃ ទៅធ្វើតែរឿងដែលគ្មានប្រយោជន៍ ហើយបែរជាស្តីបន្ទោសកត្តាផ្សេងៗទៅវិញ។
គប្បីរៀនរស់នៅប្រឈមនឹងបញ្ហា កុំទាន់បញ្ឈប់ និងបោះបង់ខ្លួនឯង ត្រឹមតែការយល់ឃើញ ឬបានឮអ្នកផ្សេងគេនិយាយអ្វីមិនល្អ។ចូរកំណត់ និងស្វែងរកគោលដៅនៃជីវិត ដោយផ្តើមគិតឱ្យធំ ហើយធ្វើអ្វីដែលអ្នកដទៃគិតថាមិនអាច ជាពិសេសត្រូវជឿជាក់លើខ្លួនឯង។ សូមចាំថា យើងមិនអាចឃាត់ និងបិទមាត់មិនឱ្យគេរិះគន់បាននោះទេ ប៉ុន្តែយើងអាចបិទការគិតរបស់ខ្លួន ដោយផ្តោតទៅលើអ្វីដែលកំពុងធ្វើ ហើយត្រូវតែធ្វើឱ្យអស់ពីលទ្ធភាព៕

