នរណាៗក៏មានអតីតកាលមិនល្អ ហើយក៏ធ្លាប់សាងកំហុសដែរ។ យើងមិនអាចត្រលប់ទៅកែប្រែកំហុសដែលយើងបានសាងនោះបានទេ ប៉ុន្តែយើងអាចយកបទពិសោធទាំងនោះ មកធ្វើមេរៀន ហើយចៀសវាងការដើរជាន់ដានចាស់ដដែលៗ។
ការឈឺចាប់អាចប្រើរយៈពេលយូរ ប៉ុន្តែគ្មានអ្វីដែលនៅស្ថិតស្ថេរនោះទេ រួមទាំងការឈឺចាប់របស់យើងផងដែរ។ ឱ្យតែនៅមានក្តីសង្ឃឹម ហើយចិត្តតស៊ូ នោះយើងនឹងអាចឆ្លងផុតរាល់ភាពលំបាកៗដែលជីវិតនឹងផ្តល់ឱ្យ។ យើងគិតថា ខ្លួនយើងពេលនេះកំពុងតែឈឺចាប់ លំបាកណាស់ មួយពិភពលោកនេះគឺមានតែយើងទេដែលកំពុងតែទទួលទារុណ ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតដែលកំពុងលំបាកជាងយើងរាប់រយដងទៅទៀតក៏មានដែរ។
ដូច្នេះហើយចូរប្រឹងរស់នៅខណៈពេលដែលខ្លួនកំពុងតែមានដង្ហើមដកឱ្យបានល្អបំផុត ព្រោះថាគ្មានជីវិតជនណាម្នាក់ដែលឥតខ្ចោះស្រាប់យើង។

