#មនុស្សដែលគ្មានសង្យឹមក្នុងជីវិត

M

តែងគិតឃើញផ្លូវតែម្យ៉ាងគត់ គឺបញ្ចប់ជីវិតរបស់ខ្លួនឯង ព្រោះគេចង់គេចវេះពី ការទទួលខុសត្រូវលើជីវិតបន្តទៀត។ បើដល់ម៉ោងសម្រាក ហើយ ក៏ត្រូវឆាប់សម្រាកយកកម្លាំងទៅ ហើយសូមសម្រាក ជាមួយនឹងអារម្មណ៍នឹកគិតដល់រឿងល្អៗដែលយើងធ្លាប់បានធ្វើ ធ្លាប់បានទទួល ធ្លាប់បានជួប។ បើនៅមានថ្ងៃស្អែក សម្រាប់យើង សូមភ្ញាក់ឡើងមកជាមួយអារម្មណ៍ល្អៗ ព្រោះ ថ្ងៃថ្មីគឺជាជីវិតមួយថ្មី។ វាជាឱកាសដែលយើងត្រូវចាប់ផ្ដើម ការគិតថ្មី ធ្វើរឿងថ្មី និងរង់ចាំទទួលលទ្ធផលថ្មីៗដែលនឹង កើតឡើង។ សូមកុំភ័យខ្លាចនៅក្នុងការកំណត់គោលដៅជីវិត ធំ ឬក្តីសុបិនដ៏វែងឆ្ងាយរបស់យើង។ ជើងមេឃគឺមាននៅ តែត្រឹមណាដែលយើងមើលឃើញ ហើយក៏មិនមាននរណា ម្នាក់ធ្លាប់បានឃើញជើងមេឃពិតប្រាកដសូម្បីតែម្តង។ ដើរទៅមុខមួយជំហាន គិតមួយជំហាន ព្រោះថាដរាបណា យើងនៅតែឈានដើរទៅមុខ នោះគោលដៅនឹងខិតមកជិត យើងជានិច្ច។

Comments