សម្តីខ្លះធ្ងន់ តែស្រាល។ សម្តីខ្លះស្រាល តែធ្ងន់។ សម្តីខ្លះតិច តែច្រើន។ សម្តីខ្លះច្រើន តែតិច។ សម្តីខ្លះតិច តែមានន័យគ្រប់គ្រាន់ តែសម្តីខ្លះវែង តែរកការពិតមិនឃើញ។ បើយើងនិយាយកាន់តែតិច កាន់តែល្អ ព្រោះពុំមានអ្វីឈ្នះកម្លាំងកម្មនៃទង្វើឡើយ។ លទ្ធផលល្អជាក់ស្តែង គឺជាភាសាដ៏ច្បាស់លាស់ក្នុងការបង្ហាញថាអ្វីមួយត្រូវ ឬអ្វីមួយខុសដល់នរណាម្នាក់។
ការនិយាយច្រើន វាមិនអាក្រក់គ្រប់កាលៈទេសៈទេ តែក៏មិនមែនគ្រប់កាលៈទេសៈ ត្រូវតែនិយាយច្រើនដែរ ដ្បិតសម្តីខ្លះដូចចាក់ទឹកលើក្បាលទាអ៊ីចឹង។ ទោះយើងនិយាយត្រូវប៉ុន្មានពាន់ដង ក៏មិនជ្រាបចូលដល់ចិត្តគំនិតអ្នកស្តាប់ឡើយ។

