រឿងរ៉ាវដែលកើតឡើងសុទ្ធតែមានហេតុនិងផលរបស់វា។ ពេលខ្លះយើងប្រហែលត្រូវបានអ្នកដទៃបោះបង់ចោល ឬមាក់ងាយ ពីព្រោះគេស្គាល់យើងមិនច្បាស់នោះឡើយ។ ដោយសារមនុស្សភាគច្រើនគឺចូលចិត្តរង្វាយតម្លៃមនុស្សតែលើសម្បកក្រៅ។ ប្រហែលមកពីយើងត្រូវបានគេមាក់ងាយ និងមិនសូវបានគេឱ្យតម្លៃ ឬការមើលស្រាលពីសមត្ថភាពយើង ទើបយើងក្លាយជាយើងនៅក្នុងថ្ងៃនេះ។
យើងក្លាយជាមនុស្សម្នាក់ដែលរឹងមាំ និងអាចប្រឈមមុខនឹងបញ្ហារាប់មិនអស់។ យើងក៏រៀនរស់ដោយពឹងលើសមត្ថភាពខ្លួនឯង យើងក៏រៀនប្រើសមត្ថភាពរបស់ខ្លួនឱ្យអស់លទ្ធភាពសិន មុននឹងទៅសុំការពឹងពាក់ពីអ្នកដទៃ។ យើងប្រហែលបានបង្កើតកំហុសជាច្រើន ប៉ុន្តែវាក៏បានក្លាយទៅជាមេរៀនដ៏មានតម្លៃសម្រាប់ជីវិតយើង។ រាល់ភាពបរាជ័យដែលយើងចួបក៏បានក្លាយទៅជាចំណុចចាប់ផ្តើមនៃភាពជោគជ័យរបស់យើងនាពេលអនាគត។
ពេលខ្លះយើងមិនចាំបាច់ទួញសោកប្រាប់ពិភពលោកអំពីការលំបាករបស់យើងនោះទេ ពីព្រោះមានមនុស្សជាច្រើនដែលមានការលំបាកច្រើនជាងយើងទៅទៀត។ អ្វីដែលគួរធ្វើគឺ ត្រូវតែខិតខំប្រឹងប្រែង និងរឿងពឹងលើខ្លួនឯងជាមុនសិន។

