«រឹងមាំ»

M
អ្នកទាំងអស់គ្នាដែលគិតថា ខ្លួនឯងមានផ្លូវចិត្តទន់ខ្សោយ ត្រូវតែក្លាហានបោះបង់ទម្លាប់ចាស់ដែលធ្វើឱ្យអារម្មណ៍ខ្លួនឯងទោរទន់តាមបញ្ហាជាមុនសិន ហើយជ្រើសយកទម្លាប់ល្អជាងមុនជំនួសវិញ។ បន្ទាប់មក អ្នកត្រូវអនុវត្តជាប្រចាំនូវទម្លាប់ថ្មីដែលអ្នកគិតថា សកម្មភាពនោះអាចជួយពង្រឹងផ្លូវចិត្តរបស់អ្នក ឱ្យបានប្រសើរឡើង។ 

ដើមឈើ  ត្រូវការរយៈពេលលូតលាស់ម្ដងបន្តិចៗ 
ទម្រាំតែអាចធំមាំបាន។ ភាពរឹងមាំរបស់យើងក៏ដូចគ្នា វាត្រូវការពេលវេលាអភិវឌ្ឍ។ សូមឈប់គិតថា យើងកើតមកជាមួយនឹងផ្លូវចិត្តទន់ខ្សោយ រួចក៏បណ្ដោយទៅបែបនេះបន្តទៀតអី។ ពួកយើងខុសគ្នាតែពួកយើងសុទ្ធតែអាចរឹងមាំជាងមុនបានដូចគ្នា បើយើងមានការតាំងចិត្ត។ មនុស្សដែលមានផ្លូវចិត្តរឹងមាំនៅថ្ងៃនេះ សុទ្ធតែបានរៀនបង្វឹកផ្លូវចិត្តរបស់ពួកគេអស់ពេលជាយូរមកហើយ តាមវិធីរបស់ពួកគេរៀងៗខ្លួន។ រឹងមាំ គឺប្រសើរជាងទន់ខ្សោយ ព្រោះចិត្តទន់ខ្សោយ គឺយើងខ្លួនឯងនោះហើយដែលពិបាក៕

Comments

I learnt something new from this post.