#ចង់ស្រឡាញ់

M
ចួនកាលយើងគិតថា ការមានស្នេហាគឺជាគម្រោងនៃជីវិត ឬជាការគិតពីអនាគត។ ប៉ុន្តែចំពោះខ្ញុំ ខ្ញុំតែងតែឱ្យតម្លៃចំពោះការពិតនៃអារម្មណ៍ ឬដែលគេហៅថានិស្ស័យ។ អារម្មណ៍ទាំងអស់ហ្នឹង មិនបានប្រឹង មិនបានតាំងចិត្ត ប៉ុន្តែវាប្រតិដ្ឋចេញពីទីជម្រៅដ៏ជ្រៅនៃដួងចិត្ត ហើយខ្ញុំគិតថា ទាល់តែដល់ពេលដែលយើងបានជួបគេ ទើបកម្មបុព្វេមួយនេះផុសឡើងមក។
ចំពោះការចង់ស្រលាញ់មនុស្សម្នាក់វិញ យើងប្រហែលជាអាចធ្វើបានល្អ ដូចជាការទន្ទេញមេរៀនចាំអ៊ីចឹង ប៉ុន្តែបេះដូងនិងព្រលឹងស្នេហា មិនបានចូលរួមរំភើបជាមួយគ្នាទាល់តែសោះ។ ស្នេហាបែបនេះគឺសោះកក្រោះ គ្មានថាមពលជួយរុញច្រាន ហើយអាចប្រឈមមុខនឹងការស្ដាយក្រោយ ឬអាចបណ្ដាលឱ្យភាគីម្ខាងទៀតឈឺចាប់។
ខ្ញុំគិតថា ទុកឱ្យស្នេហាកើតឡើងតាមដំណើររបស់វាទៅចុះ។ កុំចង់ស្រលាញ់អី ហើយជ្រើសរើសទំនាក់ទំនងត្រឹមមិត្តភាពសិនជាការល្អជាង។ អារម្មណ៍មនុស្សយើងអាចផ្លាស់ប្ដូរ ពោលបើសិនជាថ្ងៃណាមួយយើងស្រាប់តែដឹងថា យើងស្រលាញ់គេពិតប្រាកដ យើងក៏អាចសួរចិត្តគ្នាម្ដងទៀតបាន។ ស្នេហាត្រូវតែធ្វើឱ្យឆាកជីវិតរបស់យើងស្រស់ថ្លា តែបើវាធ្វើឱ្យឆាកជីវិតយើងតានតឹង កុំប្រឹងជាមួយវាធ្វើអី។

Comments