“រឿងខ្លះក្នុងជីវិត”

M
 បើបានជាគិតចង់ធ្វើអ្វីហើយ ក៏ដាក់ដៃដាក់ជើងធ្វើយកតែម្តងទៅ ហើយរំលងចោលនូវសម្តីនិយាយច្រើន។ ការនិយាយច្រើន វាអាចល្អ ដ្បិតបើមានអ្នកយល់។ប៉ុន្តែបើដឹងមុនថានិយាយទៅហើយ គ្មានអ្នកយល់ទេ ក៏ឈប់និយាយ ហើយផ្តើមធ្វើជាក់ស្តែង។ និយាយច្រើនពេក ទោះបីជានិយាយខុសក៏ដោយ ឬនិយាយត្រូវក៏ដោយ បើគ្មានលទ្ធផលទេគឺសុទ្ធតែជារឿងឥតប្រយោជន៍ទាំងអស់។ 

ពេលខ្លះសុខចិត្តហត់នឹង "ធ្វើ" វាប្រសើរជាងហត់នឹង "និយាយ" ដោយឥតបានធ្វើជាក់ស្តែងអ្វីសោះ។ អ្នកស្គាល់ពីជីវិត ចង់ធ្វើអ្វី ក៏ប្រឹងផ្តោតលើទង្វើទៅ ទោះបីជាធ្វើបានឬមិនបានសម្រេចក៏ដោយ ក៏ពុំគួរជាប់ជំពាក់ដែរ។ ចេះប្រឹង ចេះបណ្តោយ។ ចង់គឺពិតជាចង់មែន តែកុំជាប់ជំពាក់ឲ្យសោះ។ បើធ្វើបាន គឺជារឿងល្អបើធ្វើមិនបាន វាជាព្រហ្មលិខិត សំខាន់បានប្រឹងធ្វើរួចហើយ។ ជីវិតត្រឹមមួយរស់ ហេតុអ្វីត្រូវបារម្ភ អាចមានអ្នកច្រឡំ តែកុំច្រឡំខ្លួនឯងឲ្យសោះ។ 

Comments