#សៀវភៅជាមិត្តល្អ...!

M
ខ្ញុំតែងឮពាក្យថា “ចូរប្រើសន្តិភាពឱ្យមានប្រសិទ្ធភាព”។ ពាក្យនេះ គឺចង់ដាស់តឿនក្រើនរម្លឹកដល់មនុស្សទាំងឡាយណាដែលមានស្ថានភាពល្អ ឱ្យចេះប្រើប្រាស់ពេលវេលាល្អ មកបង្កើតប្រយោជន៍ដល់ខ្លួនឯងនិងត្រៀមខ្លួន ដ្បិតអនាគតយើងមិនអាចដឹងថា “តើមានរឿងហេតុអាក្រក់អ្វីកើតឡើងដោយយថាហេតុណាមួយឡើយ”។ ចំពោះការរៀន ការសិក្សា ឬការអានសៀវភៅក៏ដូចគ្នាដែរ។ អ្នកខ្លះនិយាយថា “សៀវភៅ គឺជាមិត្ត” តែខ្ញុំយល់ថា “សៀវភៅខ្លះកំដរអ្នកខ្លះ បានត្រឹមតែពេលកើតទុក្ខប៉ុណ្ណោះ តែដល់ពេលសុខស្រួល ក៏ចិត្តដាច់បោះបង់សៀវភៅចោល”។

មិត្តល្អ កំដរគ្នាដល់ថ្ងៃស្លាប់។ បើស្រឡាញ់ខ្លួនឯង យើងគួរតែទម្លាប់ចាប់កាន់សៀវភៅអានជាដរាប ដោយកុំយកមកអានម្តងម្កាលពេលខ្លួនឯកោ។ សៀវភៅ តែងផ្តល់ចំណេះដឹងច្រើនដល់មនុស្ស។ ចំណេះដឹងច្រើន បញ្ហាជីវិតមិនសូវមានទេ តែបើចំណេះដឹងតិចវិញ បញ្ហាជីវិតវានឹងកើនឡើងច្រើនសម្បើមណាស់។ ចូរយើងប្រឹងអាន ដើម្បីទុកចំណេះដឹងដោះស្រាយបញ្ហាពេលអាសន្ន តែកុំទុកដល់បញ្ហាកើតឡើងហើយ ទើបរត់ទៅរកសៀវភៅមកអានឱ្យសោះ។ 

Comments