#មិនថាយើងស្មោះប៉ុនណា...!​

M
mongthyda
យើង​មិន​អាច​គ្រប់គ្រង​ភាព​ស្មោះត្រង់​របស់​នរណា​ម្នាក់​បាន​ឡើយ​ ​មិនថា​យើង​ស្មោះត្រង់​ចំពោះ​គេ​ខ្លាំង​ប៉ុនណា​ក៏ដោយ​ ​ក៏​វា​មិន​មានន័យថា​គេ​នឹង​ធ្វើល្អ​ ​ហើយ​ស្មោះត្រង់​ចំពោះ​យើង​វិញ​ដូចដែល​យើង​តែងតែ​ធ្លាប់​បាន​ធ្វើ​ចំពោះ​គេ​នោះ​ទេ​។​ ​មិនថា​យើង​បាន​ផ្ដល់​តម្លៃ​ដល់​នរណា​ម្នាក់​ច្រើនលើស​លុប​ប៉ុនណា​ក៏ដោយ​ ​ក៏​វា​មិន​មានន័យថា​គេ​នឹង​ផ្ដល់​តម្លៃ​ចំពោះ​យើង​ ​ដូច​អ្វី​ដែល​យើង​ធ្លាប់​បាន​ធ្វើកន្លង​មក​នោះ​ទេ​។
​ ​
​ចួនកាល​មនុស្ស​ដែល​យើង​ស្រឡាញ់​ ​និង​ទុកចិត្ត​បំផុត​ ​គឺជា​មនុស្ស​ដែល​បំផ្លាញ​ការ​ទុកចិត្ត​របស់​យើង​ច្រើន​បំផុត​ដែរ​។​ ​ការដែល​យើង​មានឱកាស​បាន​ស្គាល់​រាប់អាន​ជាមួយ​នរណា​ម្នាក់​ ​វា​គឺ​ដូចជា​ការសាកល្បង​ភ្លក្ស​នូវ​រសជាតិ​នៃ​ទំនាក់ទំនង​នោះ​អ៊ីចឹង​។​ ​ដូច្នេះ​គ្រាន់តែ​រាប់អាន​គ្នា​ធម្មតា​គឺ​បាន​ហើយ​ ​មិន​ចាំបាច់​ស្រឡាញ់​ខ្លាំងពេក​ ​ស្មោះត្រង់​ពេក​ឱ្យ​តម្លៃ​ពេក​ ​គោរព​ពេក​ ​ឬក៏​ថា​រំពឹង​ពី​គេ​ខ្លាំងពេក​ក៏​មិន​ចាំបាច់​ដែរ​។​ ​ទំនាក់ទំនង​កាន់តែ​ជ្រៅ​ ​ដំបៅ​កាន់តែ​ឈឺ​ ​ពីព្រោះ​ទំនុកចិត្ត​ដែល​យើង​បង់​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​មួយ​ ​បើ​វារ​លាយ​អស់​ទៅ​ ​វា​ក៏​នឹង​ធ្វើ​ឱ្យ​យើង​ឈឺចាប់​ខ្លាំង​។​ ​យើង​អាច​និយាយ​បាន​ថា​ ​នៅក្នុង​ទំនាក់ទំនង​មួយ​ ​វា​នឹង​រីកចម្រើន​ទៅមុខ​ ​ឬក៏​ត្រូវ​ធ្លាក់ចុះ​ ​គឺ​នៅ​លើ​ទំនុកចិត្ត​នេះឯង​។​ ​យើង​ត្រូវ​មាន​ភាព​ស្មោះត្រង់​ ​ប៉ុន្តែ​មិនមែន​ល្ងង់​។​ ​យើង​ត្រូវ​ជឿជាក់​ប៉ុន្តែ​មិនមែន​ជឿ​ងប់។​ ​មនុស្ស​ដែល​អាច​សម្លាប់​យើង​បាន​ដោយ​ងាយ​ ​គឺ​មនុស្ស​ដែល​យើង​ជឿ​ទុកចិត្ត​ខ្លាំង​ជ្រុល​ហ្នឹងឯង​។​ ​

Comments