មនុស្សយើងម្នាក់គឺខិតខំរាល់ថ្ងៃ ដើម្បីគោលដៅជីវិត ដើម្បីក្តីស្រមៃ ដើម្បីបព្វហេតុជីវិតរៀងៗខ្លួន។ ពេលយើងមាននៅក្មេង មានកម្លាំងកំហែង យើងក៏មិនសូវខ្វល់នឹងការមើលថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តខ្លួនឯងទេ ប្រៀបដូចជាចង្កៀងដែលកំពុងមានប្រេងពេក ហើយមានបញ្ឆះធំមួយ ដែលមិនខ្លាចក្នុងការរលត់ ទោះមានខ្យល់បក់ខ្លាំងក៏ដោយ។
យាយខ្ញុំបានប្រដៅខ្ញុំថា “ចង្កៀងជិតអស់ប្រេងហើយ ត្រូវចេះគិតខ្លួនឯងខ្លះផង កុំធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នកដទៃច្រើនពេក!” ស្តាប់ឮហើយ ខ្ញុំរឹតតែចង់ចំណាយពេលវេលាជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់ឱ្យបានច្រើន ពីព្រោះក្តីសុខពិតប្រាដក គឺការបានរស់នៅជួបជុំគ្នា ហើយសាងអនុស្សាវរីយល្អៗជាមួយគ្នា។ ទោះហូបម្ហូបសាមញ្ញធម្មតាៗ ក៏មានក្តីសុខពេលដែលសមាជិតម្នាក់ៗចេះឱ្យតម្លៃនិងស្រឡាញ់យល់ចិត្តគ្នា។ មុននឹងក្រោយ យើងម្នាក់ៗនឹងក្លាយជាចង្កៀងអស់ប្រេង ប៉ុន្តែតើយើងនឹងធ្វើអ្វីខ្លះសម្រាប់ជីវិតខ្លួនឯង ខណៈពេលដែលយើងកំពុងតែមានប្រេងក្នុងចង្កៀងច្រើន?

