«ពេលខ្លះយើងក៏មិនច្បាស់ថា ជាក្ដីស្រលាញ់ ឬក៏ជាអ្វី? ក្រោយពីបានស្គាល់ជំងឺប្រចាំជីវិតរបស់ខ្លួនឯង ខ្ញុំក៏រកឃើញមូលហេតុជាក់ស្ដែង ដែលធ្វើឱ្យកើតទុក្ខ។ តើស្រលាញ់ឬក៏ច្រណែន? មែនទែនទៅ ពេលដែលយើងមិនអាចទទួលបាន នូវក្ដីស្រលាញ់សមតាមបំណង បេះដូងដែលស្លោកស្រពោន ក៏ត្អូញត្អែរ ប៉ុន្តែតើវាឈឺចាប់ដោយសារតែគេ ឬក៏ដោយសារតែខ្លួនឯង? មកពីច្រណែន ឬក៏មកពីស្រលាញ់? ស្រលាញ់អត់ចេះឈឺចាប់ទេ ប៉ុន្តែការច្រណែនគេគឺឈឺចាប់ណាស់ ម្ដងៗស្ទើរស្ទះដាច់ខ្យល់ស្លាប់ ដោយសារតែឃើញគេមានក្ដីសុខជាង ឃើញគេស្និទ្ធស្នាលនឹងអ្នកដទៃ ដែលមិនមែនជាយើង រួចក៏កើតទុក្ខមិនសុខចិត្ត នៅតែគិតថា ហេតុអ្វីក៏មិនមែនជាយើង? ក្រែងស្រលាញ់គេអ្ហេះ ចុះម្ដេចក៏ឃើញគេមានក្ដីសុខ បែរជាឈឺចាប់ទៅវិញ?»

