“សល់តែការចងចាំ”

M
mongthyda
ឥឡូវនេះ ប្រសិនបើយើងកំពុងស្ថិតនៅក្នុងអាយុម្ភៃឆ្នាំជាងនោះវាមានន័យថាយើងបានបាត់បង់ពេលវេលា នៃការរស់នៅអស់ជាងម្ភៃឆ្នាំដែរហើយ។ អ្វីដែលយើងបានបន្សល់ទុកកន្លងមក គឺមានតែការចងចាំខ្លះៗនូវរឿងដែលយើងបានឆ្លងកាត់មក។ ជីវិតពិតជាអស្ចារ្យមែនទែន! ម្នាក់ៗ មានរឿងនិទានមិនចេះអស់ពីអ្វីដែលជីវិតបានឆ្លងកាត់មក ជាពិសេសគឺកុមារភាពមួយដែលយើងបានជួបប្រទះ កាលពីប៉ុន្មានឆ្នាំមុននេះ។ មានរឿងខ្លះនឹកឃើញពេលណា ក៏សប្បាយចិត្តពេលនោះ ហើយក៏មានរឿងខ្លះទៀតពេលដែលនឹកឃើញវាម្តងៗក៏អួលដើមក និយាយស្ទើរមិនចេញ។ មានរឿងខ្លះមាត់ហៀបនឹងហានិយាយស្រាប់តែស្រក់ទឹកភ្នែក មិនដឹងខ្លួនក៏មានដែរ។

Comments