«ចូរថែសុខភាពរបស់ខ្លួន»

M
mongthyda

សូមស្រ្តីទាំងឡាយក្លាហានឡើង ក្លាហានឱ្យត្រូវរឿង ត្រូវហេតុ ត្រូវហ៊ានសួរ ហ៊ាននិយាយ បញ្ចេញមតិ ស្វែងរកការ ពិគ្រោះយោបល់ ដើម្បិរិះរកវិធីថែរក្សា​ និងការព្យាបាលដែល ត្រឹមត្រូវសមស្របតាមស្តង់ដា និងជំនាញវិជ្ជាជីវៈនៃជំងឺមហារីក សុដន់ កោសិការមហារីកមាត់ស្បូន មហារីកស្បូនជាដើម។
ចូរថែសុខភាពរបស់ខ្លួនឱ្យបានល្អ ត្រូវចេះអាណិត ស្រឡាញ់ខ្លួនឱ្យបានច្រើន អាណិតស្រឡាញ់ដល់ក្រុមគ្រួសារ គិតគូរដល់ទឹកចិត្តអ្នកដែលអាណិតស្រឡាញ់យើង និងខ្លាចបាត់បង់យើង ព្រោះបញ្ហាទាំងឡាយដែលបានកើតឡើងចំពោះជីវិតយើងហើយនោះ ទោះបីជាល្អក្តី អាក្រក់ក្តី វាមិនអាចសារត្រលប់ថយក្រោយដូច ខ្សែអាត់សំឡេង ឬខ្សែវីដេអូបាននោះទេ។

Comments