សេចក្តីស្រឡាញ់ពិតប្រាកដ វាមានតម្លៃស្មើនឹងការលះបង់ដ៏ពិតប្រាកដមួយ។ ដូច្នេះ បើស្រឡាញ់ត្រូវផ្តល់តម្លៃ ហើយតម្លៃនៃការលះបង់ដោយពិតប្រាកដគឺការដែល គ្មានបំណងយកត្រលប់មកវិញនូវអ្វីផ្សេងក្រៅអំពីភាព សុខដុម ស្នាមញញឹម និងសុភមង្គលពិតប្រាកដនៃមនុស្ស ដែលយើងស្រឡាញ់។ សេចក្តីស្រឡាញ់នឹងធ្វើឱ្យយើងចេះ ផ្តល់ឱកាសឱ្យមនុស្សដែលយើងស្រឡាញ់បានជ្រើសរើស និងសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវដោយខ្លួនគេផ្ទាល់ ច្រើនជាងការបង្កើតជម្រើសសម្រាប់គេ។

