“ផ្តល់តម្លៃចំពោះអ្វីដែលយើងមាន”

M
mongthyda
ពេលយើងរងា យើងត្រូវការកម្ដៅ តែពេលយើងកំពុងនៅក្រោមកម្តៅ យើងត្រូវការម្លប់ជ្រក។ ពេលយើងស្រេក យើងត្រូវការទឹក ពេលយើងងងុយគេង យើងនឹកដល់ខ្នើយកន្ទេល។ ពេលយើងឈឺ យើងនឹកដល់ការព្យាបាលការថែទាំ។ ពេលយើងឃ្លាន យើងនឹកទៅដល់ពេលដែលក្រពះរបស់យើងឆ្អែតពេញពោះ។ ប៉ុន្តែ ពេលមានចំណីម្ហូបស្ថិតនៅនឹងមុខ យើងក៏នឹកឃើញចង់ភ្លក់អ្វីដែលឆ្ងាញ់ជាងគេ។ យើងគ្រប់គ្នាតែងចង់បានអ្វីដែលពិបាកយកបានដែលកម្រ ហើយជាពិសេសគឺអ្វីដែលយើងគ្មានក្នុងដៃ តែយើងកម្រនឹងមើលឃើញ ឬផ្តល់តម្លៃចំពោះអ្វីដែលយើងមានស្រាប់ណាស់ ទាំងដែលពេលខ្លះ អ្វីដែលយើងកំពុងតែមាននេះ វាល្អ និងមានតម្លៃជាងអ្វីដែលយើងចង់បាននោះក៏ដោយ!

Comments