“មោទកភាពតូចមួយ”

M
mongthyda
ការធ្វើអ្វីដែលយើងមិនចូលចិត្តធ្វើ គឺវាងាយនឹងមានការថមថយខ្លាំងចិត្តណាស់ ប៉ុន្ដែរឿងខ្លះយើងបានធ្វើវាដល់ពាក់កណ្ដាលទីទៅហើយ តើវាសមតម្លៃទេ ដែលយើងប្រឹងធ្វើវា អត់ធ្មត់ជាមួយវា ហើយយើងបោះបង់វា ដោយហេតុតែមិនចូលចិត្តតែម្យ៉ាងបែបនេះនោះ?
 ថាមិនត្រូវ បើយើងនៅតែប្រឹងធ្វើវារហូតដល់ទីបញ្ចប់ ហើយគិតថាជាបទពិសោធថ្មីដែលត្រូវតែជម្នះឱ្យបាន យើងអាចនឹងមានមោទកភាពជាមួយវានៅពេលក្រោយក៏ថាបាន។ វាគ្មានរឿងងាយស្រួលនឹងសមបំណងចូលមកជីវិតយើងរហូតនោះទេ ហើយការឆ្លងកាត់ភាពលំបាក ភាពវេទនាផ្សេងៗគ្នាទៅតាមដំណើរពេលវេលានោះ ទើបយើងបានស្គាល់អ្វីជារសជាតិជីវិត។ ពេលខ្លះយើងគួររៀនឱ្យតម្លៃរឿងតូចតាច ហើយមានអំណរគុណចំពោះវា។ អំណរគុណនឹងធ្វើឱ្យជីវិតយើងកាន់តែមានភាពស្រស់បំព្រងនិងវិជ្ជមាន។ 

Comments

your are a vary good writer
chhayvoeun

Good

ungsina

a vary good