“មិនមែនគ្រប់ពេល”

M
mongthyda
ការដែលយើងមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងនរណាម្នាក់ វាមិនមែនដោយសារតែយើងបានស្គាល់គ្នា ក្នុងរយៈពេលយូរ ឬឆាប់ទេ។ ប៉ុន្តែវាអាស្រ័យថា យើងបានទទួលអារម្មណ៍បែបណាពីក្នុងទំនាក់ទំនងមួយនោះ។ គ្រប់ពេលយើងអត់អាចត្រូវផឹកទឹករហូតទេ យើងផឹកទឹកចំពោះតែពេលដែលយើងស្រេកទឹកប៉ុណ្ណោះ។ គ្រប់ពេលយើងក៏អត់ត្រូវការដេករហូតដែរ យើងគ្រាន់តែត្រូវការដេកពេលយើងងងុយ។ គ្រប់ពេលយើងអត់ត្រូវការទទួលទាន រហូតទេ យើងគ្រាន់តែត្រូវការទទួលទានពេលណាដែលយើងឃ្លានប៉ុណ្ណោះ ប៉ុន្តែជួនកាលវាមិនមែនឱ្យតែយើងស្រេកយើងក៏មានទឹកផឹក ឱ្យតែយើងងងុយយើងក៏អាចសម្រាក ឱ្យតែយើងឃ្លានយើងក៏មានអ្វីហូបនោះឡើយ។ មានតែបេះដូង និងដង្ហើមដកចេញចូលទេដែលដំណើរការគ្រប់ពេលមួយជីវិតពេញ។ វាលែងមានដំណើរការលុះត្រាតែយើងស្លាប់ ហើយយើងស្លាប់ក៏ព្រោះតែវាលែងដំណើរការ។ 

Comments