រឿងរ៉ាវឈឺចាប់មិនមែនយើងទើបនឹងឈឺលើកទីមួយទេ គ្រាន់តែរឿងខ្លះឈឺដែរតែវាមិនសូវជាគ្រាំគ្រា តែរឿងដែលយើងឱ្យ បេះដូងអស់ទៅមនុស្សខុសនោះ ប្រហែលជាយើងអាចនឹងឈឺខ្លាំងគួរសម តែ រឿងនឹង វាមិនមែនជាលើកទីមួយទេ ព្រោះវាក៏មានរឿងច្រើនទៀតដែលយើងធ្លាប់បានជន្នះមកហើយ ទម្រាំតែយើងដើរមកឈរត្រង់នេះ អ៊ីចឹងបើយើងឈឺម្ដងទៀតក៏មិនជាបញ្ហាទេ។
វាមិនមែនជាលើកទីមួយឯណា ហេតុអ្វីយើងត្រូវអង្គុយត្រាំនឹងទឹកភ្នែកដែលហែលមិនបាន ព្រោះតែស្នេហាដែលគេមិនឱ្យតម្លៃនោះ។ បើវាមិនមែនជាលើកទីមួយ ឈឺហើយត្រូវតែរឹងមាំជាងមុន។ បើយំហើយត្រូវតែក្លាហានជាមុន។ បើយើងឈឺហើយត្រូវតែចាំថានឹងជម្នះឱ្យបាន។ បើដួលហើយត្រូវក្រោកជាមួយជំហរដែលរឹងមាំជាងមុន។ តែមិនមែនបង្គោលដែលគ្រាន់តែឈរមិនទាន់នឹងផងក៏បាក់ទេ ...។
បើរឿងគ្រប់យ៉ាងមិនមែនជាលើកទីមួយ កុំឈឺយូរពេក ព្រោះវាមិនបានចំណេញដល់យើងទេ មានតែខាតលើខាតប៉ុណ្ណោះ ឱ្យការស្រឡាញ់ខុសហើយត្រូវឈឺទៀត។

