ទំព័រសៀវភៅប្រៀបបីដូចទំព័រជីវិតរបស់ខ្ញុំនៅពេលនេះណាស់ មានទំព័រខ្លះក៏សប្បាយហើយមានទំព័រខ្លះក៏ឈឺចាប់ហើយមានទំព័រខ្លះទៀតជូរជត់ តែគ្រប់ទំព័រមិនសុទ្ធតែសមបំណងឡើយដូចជីវិតពីរមួយថ្ងៃទៅមួយថ្ងៃតែងតែមានរឿងផ្សេងកើតឡើងមិនឈប់ ហើយរឿងខ្លះក៏ល្អរឿងខ្លះក៏អាក្រក់ ។
សៀវភៅចាស់អាចបើកអានឡើងវិញបានតែបើអតីតកាលមិនអាចសារម្ដងទៀតបានទេ បើកើតហើយក៏ហើយមិនអាចកែនៅអតីតកាលបាន តែអាចកែនៅបច្ចុប្បន្នកាលបាន ។ មានរឿងជាច្រើនដែរមិនសមបំណងនៅអតីតកាលតែយើងប្រហែលជាកំពុងសមបំណងនៅបច្ចុប្បន្នកាលមួយនេះ រឿងខ្លះហួសបានក៏ឱ្យវាហួសទៅ រំលឹកមកក៏មិនបានអីវិញដែរ ដូចគេថា “ទ្រនិចនាឡិកាអាចវិលមកកន្លែងដដែលពីរដងក្នុងមួយថ្ងៃតែជីវិតយើងមិនអាចមកពេលដដែលពីរដងឡើយ”។ពេលខ្លះរឿងមិនល្អនៅអតីតកាលបានបង្រៀនយើងរឹងមាំនៅបច្ចុប្បន្ន គ្មានអ្វីដែលឥតខ្ចោះឡើយ មានរឿងណាដែលក្រវែងចោលបានក៏ក្រវែងខ្លះទៅ យកមកតាមក៏ជាសម្ពាធ បោះចោលនៅអតីតកាលទៅ មិនបាច់រើសឡើងវិញទេ ហើយ ចាំថាខ្លួនឯងធ្លាប់បានធ្វើអ្វីខ្លះហើយត្រូវសន្យាថាមិនឱ្យកើតឡើងម្ដងទៀតទេ។
(ជីវិតនៅអតីតកាលមិនមែនឥតខ្ចោះគ្រប់រឿងទេ)

