គ្រប់ជំហាននៃជីវិត មិនមែនឱ្យតែយើងហុចដៃស្នើសុំជំនួយអ្វីម្យ៉ាងពីនរណាម្នាក់ គឺយើងនឹងទទួលបានជំនួយទេ។ ប៉ុន្តែ បើយើងចេះផ្តល់ឱ្យខ្លួនឯងនូវអ្វីដែលខ្លួនចង់បាន គឺជារឿងល្អជាង។ ក្នុងជីវិត ខ្ញុំធ្លាប់បានភ្លក្សរសជាតិនៃពាក្យថា “ទេ” ជាច្រើនរាប់មិនអស់។ មនុស្សម្នាក់ៗសុទ្ធតែមានទុក្ខលំបាករៀងៗខ្លួន ហើយភាពលំបាករបស់បុគ្គលម្នាក់ៗ វាគ្មានម៉ែត្រសម្រាប់វាស់ទេ។ ការវាស់ពីភាពលំបាករបស់មនុស្ស ពុំមែនប្រើអារម្មណ៍ទេ តែត្រូវប្រើចំណេះដឹង។

