បើស្រឡាញ់នរណាម្នាក់ សូមអនុញ្ញាតឱ្យគេអាចរស់នៅក្នុងជីវិតដែលជាជម្រើសរបស់គេចុះ ហើយបើគេមានបញ្ហានឹងជម្រើសនោះ យើងគ្រាន់តែនៅទីនេះដើម្បីជួយជ្រោមជ្រែង និងគាំទ្រគេ កុំទៅផ្ចាញ់ផ្ចាលនឹងជម្រើសរបស់គេនោះគឺជារឿងល្អបំផុតហើយ។ កុំបណ្ដោយឱ្យការស្រឡាញ់របស់យើងនេះវាក្លាយជាអ្វីដែលធ្វើឱ្យគេឈឺចាប់ទៅបានហើយ បើយើងហាមឃាត់គេ យើងក៏ដាក់សម្ពាធផ្លូវចិត្តមួយទៅឱ្យគេហើយ។

