យើងកើតមកនៅលើលោកនេះ ដោយមានអ្វីដែល ពិសេសខុសពីអ្នកឯទៀតទាំងអស់។ យើងមានជីវិតមួយ ប្លែកខុសពីគេ យើងមានផ្លូវដើម្បីធ្វើដំណើរទៅរកគោលដៅ នៃជីវិតមួយរបស់ខ្លួនឯងផ្ទាល់ ហើយយើងនឹងផ្សងព្រេងនៅ លើវិថីជីវិតនេះជាមួយការតស៊ូគ្រប់បែបយ៉ាង និងជាមួយភាពរឹងមាំរបស់ខ្លួនឯងផ្ទាល់។ បើយើងយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃ នោះមានន័យថាយើងមិនបានមើលខ្លួនឯងទេគឺយើងគ្រាន់តែសម្លឹងទៅមើលគេ រួចហើយក៏ប្រៀបធៀប។ បើយើងសម្លឹងមើលមកខ្លួនឯង គឺយើងនឹងឃើញថា គ្មានអ្វីត្រូវប្រៀបធៀបទាល់តែសោះ។

