រំពឹងទុកខ្លាំងម្ល៉េះ?

M
mongthyda
បើអ្នកដាក់ការរំពឹងទុកថា គេនឹងទទួលក្តីស្រឡាញ់ពីយើង ទាំងដែលម្នាក់នោះមិនមានចិត្ត និងអារម្មណ៍មកលើយើងផង… តើអ្នកដឹងទេថាអ្នកនឹងទទួលបានអ្វីត្រលប់មកវិញ?

គ្មានអ្វីចម្លែកទេ! អ្នកនឹងទទួលបានការខកបំណងដ៏ធំមួយ។ បើអ្នកមិនចេះបង្រៀនចិត្តខ្លួនឯងឱ្យចេះស្កប់នឹងអ្វីដែលអ្នកកំពុងមានទេ អ្នកអាចនឹងប្រហែលធ្លាក់ក្នុងភាពបាក់ទឹកចិត្តថែមទៀតក៏ថាបាន។ 

ក្តីស្នេហាមិនអាចបង្ខំបានទេ។ បើសេចក្តីស្រឡាញ់ផ្តើមពីម្ខាង តើធ្វើម្តេចចំណងស្នេហាមួយអាចលូតលាស់បាន?
បើការស្រឡាញ់បានមកដោយការបង្ខិតបង្ខំ នោះវាក៏មិនអាចគង់វង្សស្ថិតស្ថេរបានយូរអង្វែងដែរ។

កុំរំពឹងទុកខ្លាំងពេក តែឱ្យគេមើលឃើញពីទង្វើរបស់អ្នកថា អ្នកពិតជាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះគេពិតមែន។ កុំស្រឡាញ់ដោយសារតែការចង់បានមកធ្វើជាកម្មសិទ្ធិអី។

Comments