#ក្តីសង្ឃឹមតូចមួយ

M
mongthyda
ពេលខ្លះត្រឹមតែមានក្តីសង្ឃឹមតូចមួយក្នុងចិត្ត ក៏វា គ្រប់គ្រាន់ក្នុងការឱ្យយើងព្យាយាម ទោះដឹងថាមនុស្សក្បែរ ខ្លួនមិនគាំទ្រ តែយើងនៅតែព្យាយាមប្រឹងធ្វើឱ្យអ្វីដែលខ្លួន ដាក់ក្តីសង្ឃឹមលើនោះមានលទ្ធផលឡើង។ វាពិតជាមាន អារម្មណ៍ថាឯកា ដែលយើងត្រូវព្យាយាមដើម្បីសម្រេចអ្វី ដែលខ្លួនចង់បាន នៅខណៈពេលដែលមនុស្សក្បែរខ្លួនមិន បានជួយជ្រោមជ្រែង មិនជឿជាក់លើយើង។ បើយើងធ្វើ បានល្អ យើងក៏មិនទទួលបានពាក្យសរសើរពីមនុស្សក្បែរ ខ្លួនដដែល តែយ៉ាងហោចណាស់គឺយើងនឹងបានរីករាយ នៅក្នុងចិត្ត ព្រោះមានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលដឹងថា តើបំណងប្រាថ្នារបស់ខ្លួនគឺអ្វី ហើយយើងបានលះបង់ និង ប្រឹងប្រែងយ៉ាងណាខ្លះទើបសម្រេចវាបាន។

Comments