“ជីវិតជាជម្រើស”

M
mongthyda
នៅពេលដែលចិត្តគិតដល់រឿងត្រឹមត្រូវ និងវិជ្ជមានវា ក៏នឹងជំរុញឱ្យយើងនិយាយនូវពាក្យល្អៗ ហើយសាងរឿង ល្អៗ ហើយចុងក្រោយលទ្ធផលដែលទទួលបានក៏នឹងល្អដែរ។ ផ្ទុយទៅវិញ បើសិនជាចិត្តផ្តើមគិតចំពោះរឿងអវិជ្ជមានហើយ នោះអ្វីៗដែលនឹងត្រូវរថកើតឡើងក៏វាអវិជ្ជមានទៅតាមនោះផង ដែរ។ ការគិតគឺជាស្ពានដែលចម្លងយើងទៅរកលទ្ធផលមួយ នៅចុងក្រោយ។យើងអាចដឹងបានថាលទ្ធផលនឹងទៅជាបែប ណា ដោយត្រូវរកនឹកត្រលប់ទៅរឿងដំបូងបំផុត តើយើងបាន នឹកគិតដូចម្ដេចចំពោះរឿងនោះតាំងពីចាប់ផ្តើម។ យើងសាង ខ្លួនឯងដោយការគិតរបស់យើងផ្ទាល់។ ការគិតរបស់យើងពី អតីតកាលគឺជាអ្នកដែលបង្កើតលទ្ធផលនៅក្នុងពេលបច្ចុប្បន្ន របស់យើង។ គ្រប់អ្វីដែលយើងចង់ឱ្យកើតមានឡើងនៅក្នុង ថ្ងៃអនាគត គឺត្រូវតែផ្តើមចេញពីការគិតដំបូងរបស់យើង នៅក្នុងថ្ងៃនេះ។

Comments

chin-mady
អត់ជឿរ