#ពេលវេលាសម្រាប់គ្រួសារ

M
mongthyda
គ្រប់គ្នាប្រហែលជារវល់ខ្លាំងណាស់ហើយ!រវល់រហូតដល់ ពេលខ្លះ គ្រាន់តែញ៉ាំអាហារជុំគ្នាជាមួយគ្រួសារមួយពេលឱ្យ រីករាយក៏សឹងតែរកពេលគ្មាន។ រវល់ដល់ថ្នាក់ដែលសូម្បីតែ សុខទុក្ខសមាជិកនៅក្នុងផ្ទះឈឺ ឬជាក៏អត់បានសួរនាំឱ្យ បានដឹង។ សុខភាពផ្លូវកាយបើឈឺទ្រុឌទ្រោមវាងាយនឹង សម្គាល់ទេ តែផ្លូវចិត្តដែលខ្ទេចខ្ទាំក្លាយជាបំណែកតូចៗនោះ វាពិបាកនឹងយល់។ យើងអាចនឹងមានពេលវេលាមិនជាច្រើន ទេដែលឆ្លៀតបានពីភាពមមាញឹករបស់យើង ប៉ុន្តែបើអាច ចំណាយពេលបន្តិចបន្តួចនោះឱ្យវាល្អទៅ វាក៏ក្លាយជា ពេលវេលាដ៏មានន័យ ពេលវេលានៃការចងចាំសម្រាប់គ្រប់គ្នា ដែលស្រឡាញ់យើង ក៏ដូចជាមនុស្សដែលយើងស្រឡាញ់។

Comments