ពិតមែនហើយ មនុស្សម្នាក់ៗសុទ្ធតែមានក្តីសង្ឃឹម និងក្តីស្រមៃរៀងៗខ្លួន គ្មានអ្នកណាគេមកសម្រេចក្តីស្រមៃឲ្យយើងនោះទេ គឺមានតែយើងខ្លួនឯងទេដែលអាចធ្វើឱ្យក្តីស្រមៃមួយដែលយើងបានគ្រោងទុកបាន។
ដំណើរជីវិតរបស់យើងគឺមានតែយើងម្នាក់ឯងនោះទេ មានតែជីវិតមួយដែលត្រូវដើរឆ្លងកាត់លើវិថីដ៏សែនលំបាកជាច្រើន ជួបឧបសគ្គជាច្រើន ជួបនូវរឿងរ៉ាវគ្រប់យ៉ាងទាំងអស់ ដូច្នេះបើយើងគ្មានការតស៊ូ ជីវិតរបស់យើងប្រាកដជាចប់មិនខាន។

