“ចែករំលែក”

M
mongthyda
ការរកសុខជូនខ្លួនឯង និងការសំងំសុខតែម្នាក់ឯង គឺពុំដូចគ្នាទេ។ បើយើងរកផ្លូវសុខឃើញហើយអាចចែករំលែកផ្លូវទាំងនោះទៅកាន់អ្នកដទៃ។ ការគិតគូរតែពីខ្លួន និងការគិតគូរពីអ្នកដទៃគឺពុំដូចគ្នាទេ។ យើងអាចរក្សាភាពជាខ្លួនឯងដើម្បីតែសេចក្តីសុខខ្លួនឯង តែមនុស្សដែលគិតពីសុខទុក្ខអ្នកដទ អាចលះបង់ខ្លួនឯងដើម្បីសេចក្តីសុខអ្នកដទៃ។ តើមួយណា ជាភាពអាត្មានិយមពិតប្រាកដ រវាងចិត្តដែលគិតតែពីខ្លួនឯង និងចិត្តដែលគិតគូរដល់សុខទុក្ខអ្នកដទៃ?

Comments