“កុំខូចចិត្តយូរពេក”

M
mongthyda
ដើរដួលក៏ត្រូវប្រឹងក្រោក ឈឺចាប់ក៏ត្រូវប្រឹងរស់។ យំរួចក៏ត្រូវតែញញឹម ហើយចាប់ផ្ដើមរឹងមាំម្ដងទៀត។ រកពេលស្ងប់ស្ងាត់ដើម្បីបានសម្រាកជាមួយខ្លួនឯងមួយរយៈ រួចហើយអ្វីៗវាក៏នឹងត្រលប់មកជាធម្មតាវិញដោយសន្សឹមៗមិនខានឡើយ។ នៅខាងក្រៅបន្ទប់តូច មានពន្លឺព្រះអាទិត្យដែលកំពុងតែបាចសាចចោលរស្មីមកកាន់ភពផែនដី តែដរាបណាយើងបិទបង្អួចជិត នោះយើងនឹងងងឹតមើលអ្វីដែលនៅខាងក្រៅមិនឃើញឡើយ។ 

ពេលកំពុងស្មុគស្មាញខ្លាំង ប្រហែលសូម្បីជីវិតក៏យើងលែងឱ្យតម្លៃ  គិតថារស់ក៏វាគ្មានន័យ ចង់ស្លាប់ឲ្យផុតៗពីលោកនេះ ប៉ុន្តែនៅខណៈដែលយើងលែងចង់រស់ មានមនុស្សច្រើនណាស់ដែលកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ដាក់អ៊ុកស៊ីសែន ដើម្បីបន្តដង្ហើមរស់។ មនុស្សជាច្រើនចង់រស់ ចង់មានដង្ហើមដកបន្ត...! 

Comments