“ពេលវេលាតែងដើរទៅមុខជានិច្ច”

M
mongthyda
ពេលវេលាតែងដើរទៅមុខជានិច្ច យើងមិនអាចកែប្រែរឿងដែលបានកើតឡើង អ្វីដែលនៅសល់គឺត្រឹមជាអតីតកាលប៉ុណ្ណោះ។ មនុស្សជាច្រើនបានដើរកាត់ជីវិតមួយនេះ ពេលខ្លះគេផ្តល់មេរៀនឈឺចាប់ ពេលខ្លះគេផ្តល់មេរៀនដែលធ្វើឲ្យយើងរឹងមាំជាងមុន ហើយពេលខ្លះទៀត គេចាកចេញដោយបន្សល់ត្រឹមការចងចាំ។ ខ្ញុំមិនអាចហាមឃាត់អ្នកដែលចង់ដើរចេញពីជីវិតមួយនេះទេ ព្រោះពេលវេលាចុងក្រោយគឺខ្ញុំតែងតែមានខ្លួនឯងជានិច្ច។ គេចូលមកព្រោះមានហេតុផល គេដើរចេញព្រោះយើងលែងមានផលប្រយោជន៍សម្រាប់គេ។ នេះគឺជាជីវិត! តែខ្ញុំនៅតែមានខ្លួនឯងជានិច្ច។ ព្រោះមនុស្សជាច្រើនបានមើលងាយ និងបោះបង់ខ្ញុំ ទើបខ្ញុំរិតតែមិនអាចបោះបង់ខ្លួនឯង ឬទោរទន់តាមដំណើរជីវិតមួយនេះ។ រស់នៅថ្ងៃនេះឲ្យល្អបំផុតសម្រាប់ខ្លួនឯង សម្រាប់ផ្លូវចិត្តមួយនេះ និងសម្រាប់មនុស្សដែលស្រលាញ់ និងឲ្យតម្លៃអ្នកជាអ្នកពិតប្រាកដ។ ហើយចាំថា ការចាកចេញរបស់គេ មិនមែនជាចុងបញ្ចប់នៃជីវិតអ្នកទេ តែជាហេតុផលដែលយើងមិនអាចបោះបង់ខ្លួនឯងបាន!

Comments