ចម្លើយបដិសេធ គឺមិនអាក្រក់ទាំងអស់ទេ។ វាអាចជាចំណុចរបត់មួយដែល អាចឱ្យយើងឆ្លុះបញ្ចាំងភាពខ្វះខាតរបស់ខ្លួនឯង ហើយអភិវឌ្ឍន៍ខ្លួនឱ្យបានប្រសើរជាងមុន។ នៅក្នុងលោកនេះយើងក៏មិនអាចរំពឹងទុកថាអ្វីៗគ្រប់យ៉ាងសុទ្ធតែដូចចិត្តរបស់យើងប៉ងប្រាថ្នា រហូតនោះទេ។ យើងត្រូវតែហ៊ានត្រៀមចិត្តទទួលយករឿងខកបំណងដែលនឹងចូលមកក្នុងជីវិតយើង។ បើគេបដិសេធយើងនៅពេលនេះ គឺយើងនៅតែអាចបន្តអភិវឌ្ឍន៍ខ្លួនឯងឱ្យបានប្រសើរជាងមុន។ បើយើងដឹងថាយើងឈរនៅចំណុចណា គោលដៅចង់បានអ្វីហើយ ទោះចម្លើយបដិសេធពីមនុស្សជាច្រើនក៏ដោយក៏មិនអាចផ្លាស់ប្តូរការតាំងចិត្តនិងគោលដៅរបស់យើងបានឡើយ។ នៅពេលអនាគតយើងប្រហែលជានឹងមានអំណរគុណដែល យើងបានទទួលចម្លើយបដិសេធ ពីព្រោះយើងអាចក្លាយជាមនុស្សរឹងមាំម្នាក់ ហើយក៏អាចទទួលបានជម្រើសប្រសើរជាងមុនក៏ថាបានដែរ។ 

