“ជីវិតមនុស្សម្នាក់ៗ”

M
mongthyda
ជីវិតមនុស្សម្នាក់ៗ គឺកើតមកដើម្បីធ្វើជាតួឯកក្នុងសាច់រឿងនៃជីវិតរបស់គេ គឺមានន័យថាគេមានសាច់រឿងរបស់គេ រីឯយើងមានសាច់រឿងរបស់យើង គ្រាន់តែពេលខ្លះ សាច់រឿងជីវិតមានខ្សែបន្ទាត់ឆ្លងកាត់គ្នា បង្កើតបានជាការចងចាំល្អ ឬអាក្រក់ ហើយនៅពេលដែលយើងដើរដល់ផ្លូវបំបែក នោះមានន័យថាសាច់រឿងក្នុងវគ្គហ្នឹង ក៏ត្រូវបានចប់ដូចគ្នា សាច់រឿងនឹងបន្តចូលវគ្គថ្មី ជាមួយបទពិសោធន៍ថ្មី និងមនុស្សថ្មី។ យើងមិនអាចគេចវេសពីការបាត់បង់នោះទេ យើងត្រូវតែទទួលស្គាល់ថាសាច់រឿងមិនអាចបញ្ចប់ត្រឹមភាពរីករាយរហូតនោះទេ។ អ្វីដែលយើងអាចធ្វើបាន គឺបន្តដំណើរទៅមុខ ឆ្លងចូលវគ្គថ្មីនៃជីវិតរបស់យើងបន្តទៀត។ 

Comments