“សុំក្តីសុខ”

M
mongthyda
ក្តីសុខដែលយើងម្នាក់ៗមាន គឺមិនអាចវាស់វែងដោយតម្លៃទឹកប្រាក់ ឬត្រូវសុំពីនរណាម្នាក់ឡើយ។ ក្តីសុខក៏នៅមិនឆ្ងាយពីយើងដែរ ហើយក៏មិនចាំបាច់ស្វែងរកក្តីសុខឡើយ។ប្រសិនបើចិត្តយើងជ្រះថ្លាមានអារម្មណ៍ល្អចំពោះខ្លួនឯងដឹងថាខ្លួនឯងចូលចិត្តអ្វីចូលចិត្តចំណាយពេលវេលាបែបណានោះក្តីសុខនឹងមកដោយឯកឯងហើយ។ ប្រសិនបើយើងអនុញ្ញាតឱ្យមជ្ឈដ្ឋានខាងក្រៅ ឬសម្ដីអ្នកដទៃមកបំផ្លាញក្តីសុខយើង នោះមកពីយើងជាអ្នកអនុញ្ញាតដោយខ្លួនឯងទេ ព្រោះថាបើយើងចេះគ្រប់គ្រងចិត្តខ្លួនឯងឱ្យបានស្ងប់សុខនោះឥទ្ធិពលពីខាងក្រៅនឹងមិនអាចធ្វើឱ្យចិត្តយើងរង្គោះរង្គើទោរទុនទៅតាមពាក្យរិះគន់របស់អ្នកដទៃបានឡើយ។យើងក៏មិនបាច់ទៅសុំក្ដីសុខពីនរណា មិនចាំបាច់ដេញតាមក្ដីសុខឡើយ ពីព្រោះវានៅជាមួយយើងស្រាប់ហើយ។ 

Comments