គ្រាន់តែទទួលស្គាល់ថាជីវិត គឺមិនទៀង គ្រប់យ៉ាងប្រែប្រួលមិនប្រាកដ ហើយនេះជាការពិតដែលជីវិតគ្រប់រូប ត្រូវចួបគ្មាននរណាម្នាក់អាចគេចផុតបាន ទទួលស្គាល់ ការពិតបែបនេះវាក៏ជាក្តីសុខមួយដ៏គួរឱ្យរំភើប។ គ្រាន់តែការញញឹមទៅរកនរណាម្នាក់ដែលចោលភ្នែកមករកយើង ក៏ជាក្តីសុខម្យ៉ាង។ ព្រមអនុញ្ញាតឱ្យក្មេងសិស្សសាលា ដើរឆ្លងថ្នល់តាមសម្រួលហើយយើងសុខចិត្តបន្ថយល្បឿន រថយន្តរបស់ខ្លួនឱ្យយឺតនោះក៏ជាក្តីសុខមួយបែបទៀត។ ជីវិតមានរឿងសាមញ្ញៗគួរឱ្យចាប់អារម្មណ៍ច្រើនណាស់។

